នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា អមដំណើរដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងថ្នាក់ដឹកនាំខុទ្ទកាល័យអនុប្រធានទី១ និងអនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យការរៀបចំ ការតុបតែង ការដំឡើងប្រទីបព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីត្រៀមចូលរួមបណ្តែតប្រទីប ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន